ព័ត៌មានជាតិ

ចំណូល​ពន្ធដារ​ក្នុង​ខែសីហា​ទទួល​បាន​ជាង​៩៨​លាន​ដុល្លារ​

​នៅក្នុង​ខែ​សីហា​ឆ្នាំ​២០១៤​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រេច​ប្រមូល និង បង់​ប្រាក់​ពន្ធ​ចូល​ថវិកា​ជាតិ​បាន​ចំនួន​៣៩៣ ៧៧៥ លាន រៀល គិត​ជា​ដុល្លារ​ស្មើនឹង​៩៨,៤​លាន​ដុល្លារ​អាម៉េរិក កើន​ឡើង​លើ ខែកក្កដា ឆ្នាំ​២០១៤ ប្រមាណ ស្មើនឹង​៨,១% ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​ប្រចាំខែ សីហា ឆ្នាំ​២០១៣ មានការ កើនឡើង ស្មើនឹង ៤២,២%​។​

​សេចក្តីប្រកាស​ព័ត៌មាន នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល ពន្ធ​ប្រចាំ​ខែ​សីហា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជ រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ពន្ធដារ កាលពី ថ្ងៃទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៤ នៅ​អគ្គនាយកដ្ឋាន ពន្ធដារ​បាន និយាយថា នៅក្នុង​រយៈពេល​៨​ខែ​នៃ ឆ្នាំ ២០១៤ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធដារ និង បង់​ចូល​ថវិកា​ជាតិ​បាន​ចំនួន ស្មើ នឹង​៧២,៦% នៃ​គោលដៅ​កំណត់​ដោយ​ច្បាប់ ក្នុងនោះ​ថវិការដ្ឋ​សម្រេចបាន ចំនួន​ស្មើ​នឹង​៧៤,៣% និង ថវិការដ្ឋ បាល ថ្នាក់ ក្រោម ជាតិ​សម្រេចបាន​ចំនួន​ស្មើ នឹង​៦២,២% ។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ ឆ្នាំ​២០១៣ ឃើញថា ការ ប្រមូល​ចំណូល​ពន្ធដារ ចូល​ថវិកា​ជាតិ​សម្រាប់ ឆ្នាំ​២០១៤​នេះ​មាន​ការកើនឡើង ចំនួន ស្មើនឹង​១៩,០%​។​

​សេចក្តីប្រកាស​ព័ត៌មាន​និយាយថា ប្រសិនបើ​ប្រៀបធៀប​ទៅ​នឹង​រយៈ ពេល​ដូច​គ្នា​នៃ ឆ្នាំ​២០១៣​ឃើញ ថា ចំណូល​តាម ប្រភេទ​ពន្ធ សំខាន់ៗ មានការ កើនឡើង​ស្ទើរតែ​ទាំងអស់ ក្នុងនោះ​រួមមាន ៖ ពន្ធលើប្រាក់បៀវត្ស​កើនឡើង​ចំ នួន​ស្មើនឹង​៣៣,២% ពន្ធ​លើ​ប្រាក់ ចំណេញ​កើនឡើង​ចំនួន​ស្មើ​នឹង ២៩,៣% អាករ លើ​តម្លៃ​បន្ថែម​កើនឡើង​ចំនួន​ស្មើនឹង​១៣,៩% និង អាករ​ពិសេស​កើន​ចំនួន​ស្មើ នឹង​១០,៨%​។​

​បើ​ប្រៀបធៀប​រយៈពេល​៨​ខែ​ដូច​គ្នា នៃ​ឆ្នាំ​២០១៣​ឃើញថា ចំណូល​ពន្ធ តាម​សកម្មភាព​អាជីវកម្ម​មាន ការកើនឡើង​ស្ទើរតែ​ទាំងអស់ ក្នុងនោះ​រួមមាន ៖ ភេសជ្ជៈ​កើនឡើង​ប្រមាណ​២៤,៦៤% សេវា​ហិរញ្ញ វត្ថុ​កើនឡើង​ប្រមាណ​២០,៩១ % ទូរគមនាគមន៍​កើនឡើង​ប្រមាណ​៩,៤៤% ផ្នែក​ស្ថាបត្យកម្ម និង សំណង់​កើន ឡើង​ប្រមាណ​៦៧,៣៦% ផលិត​គ្រឿង​ប្រើប្រាស់​កើនឡើង​ប្រមាណ​៣២,៧៥% ផលិត​សម្លៀកបំពាក់​កើនឡើង​ប្រមាណ​៤៥,០៨% នីហរ័ណ​អាហរ័ណ​កើនឡើង ប្រមាណ​១២,៤៣% ផ្នែក​សណ្ឋាគារ និង​ផ្ទះសំណាក់​កើនឡើង​ប្រមាណ​៤៥,៦៩ % ផលិត​ថ្នាំជក់​កើនឡើង​ប្រមាណ​១០,១១% អាជីវកម្ម​អចលនទ្រព្យ​កើនឡើង ប្រមាណ​១០១,៣២% លក់​ភេសជ្ជៈ​កើនឡើង​ប្រមាណ​៣០,៥២% លក់​សម្ភារ ការិយាល័យ​កើនឡើង​ប្រមាណ​៤០,៦៣% ផលិត​ម្ហូបអាហារ​កើនឡើង​ប្រមាណ ៧៨,២៤% ផ្នែក​លក់​គ្រឿងយន្ត​កើនឡើង​ប្រមាណ​៦៨,៣៩% លក់​ផលិតផល ឱសថ​កើនឡើង​ប្រមាណ​២០៨,៧០% និង លក់​គ្រឿងសំណង់​កើនឡើង​ប្រ មាណ​២ ៦៨៤,២១%​។​

​ឯកឧត្តម គង់ វិបុល បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី រាជការ​ពន្ធដារ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ប្រឹងប្រែង​បំពេញភារកិច្ច​ធ្វើឲ្យ​ការងា​រប្រ មូល​ចំណូល​ពន្ធ​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៤ សម្រេច បាន​តាម​គោលដៅ​កំណត់ ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង និង​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ថ្នាក់ ដឹកនាំ​គ្រប់​អង្គភាព​ពន្ធដារ​ឲ្យខិត​ខំ​ជម្នះ​ការលំបាក និង​បញ្ហា​ប្រឈម​នានា និង ខិតខំ​អនុវត្តន៍ ភារកិច្ច ប្រមូល​ពន្ធ​គ្រប់​ប្រភេទ​ឲ្យបាន​សម្រេច តាម​គោលដៅ កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង បង្កើន​ការផ្តល់​សេវា​ដល់​អ្នក​ជាប់ ពន្ធ​ឲ្យបាន​ល្អ​ប្រសើរ ផ្តល់​ភាពងាយស្រួល​ដល់ អ្នក​ជាប់ពន្ធ ទទួល​សេវា​ងាយ ស្រួល ឆាប់រហ័ស​នៅ​គ្រប់​ទីកន្លែង និង​អនុវត្តន៍​វិធានការ​នានា សំដៅ​ធ្វើឲ្យបាន សម្រេច​គោលដៅ​ចំណូល ឆ្នាំ​២០១៤​៕
dea_20131216_000

មតិយោបល់