ព័ត៌មានជាតិ

វាយសម្លាប់ប្រពន្ធហើយដេកអោបសព ត្រូវប៉ូលិសចាប់ខ្លួន!

បន្ទាយមានជ័យ: បុរសម្នាក់ ផ្ទុះហិង្សាវាយប្រពន្ធបែកមុខមាត់ របួសធ្ងន់រហូតស្លាប់នៅក្នុងមុង រួចដេកអោបសពប្រពន្ធដោយបិទទ្វាផ្ទះ ដូចគ្មានអ្វីកើតឡើង ត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួន ។

ករណីនេះកើតឡើង នៅម៉ោងប្រហែល៥ល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ស្ត្រីរងគ្រោះមានឈ្មោះ អ៊ុក សី ហៅត្រង៉ោល អាយុ៤០ឆ្នាំ ត្រូវប្តីជាជនសង្ស័យផឹកស្រវឹង វាយសម្លាប់ក្រោយពីមានការឈ្លោះប្រកែកគ្នា ហើយប្តីបិទទ្វារ វាយប្រពន្ធ រហូតស្លាប់បែបនេះ៕

មតិយោបល់