ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញការិយាល័យរដ្ឋបាល-សរុប (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការដឹកនាំសម្របសម្រួល ពី លោក សៀង សុខ ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី គឹម ឆេងប៊ុន កាលពីវេលាម៉ោង០៤និង៥០នាទីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ បានចុះបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ពីប្រកម្ពុជាទៅប្រទេសអូស្ត្រាលី ត្រង់ចំណុចមុខក្រុមហ៊ុនផ្ញើបញ្ញើ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។
ជនសង្ស័យខាងលើ៖
ទី១.ឈ្មោះ ចាន់ ដារ៉ា ភេទស្រី ឆ្នាំកំណើត១៩៩១ ជនជាតិខ្មែរ
ទី២.ឈ្មោះ TAM HIU TING ភេទស្រី ឆ្នាំកំណើត ១៩៦៣ ជនជាតិវៀតណាម សញ្ជាតិចិនកុងកុង ។
វត្ថុតាងចាប់បានរួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៩៦១.៩០ក្រាម ដែលលាក់បង្កប់ក្នុងជញ្ជាំងកេសក្រដាស៕
មតិយោបល់