ភ្នំពេញៈ ប្តីប្រពន្ធ២នាក់ ជិះម៉ូតូមួយគ្រឿងចេញពីផ្ទះទៅទិញបន្លែរនៅផ្សារដើមគ មិនទាន់ដល់ផងត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយឆក់កាបូបមិនបានសម្រេចបណ្តាលដួលបោកនឹងថ្នល់រងរបួសរលាត់ដែជើងនិងបែកមុខមាត់។ ចំណែកជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ដោយមិនរំខានដល់សមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតចំណុចចុងស្ពានអាកាសស្ទឹងមានជ័យត្រើយខាងលិច តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ជនរងគ្រោះ២នាក់ប្តីប្រពន្ធ មិនបានប្រាប់ពីអត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌ពីជនរងគ្រោះបានឲ្យដឹងថាមុនកើតរូបទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាងហុងដាវ៉េវ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1E-4297 ចេញពីផ្ទះនៅម្តុំភូមិឬស្សីដើម្បីទៅទិញបន្លែនៅផ្សារដើមគ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីក្រោយរួចធ្វើសកម្មភាពលូកឆក់យកកាបូបដែលប្រពន្ធគាត់ក្រវ៉ាត់ជាប់នៅនឹងចង្កេះមិនបានសម្រច បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសប្តីរលាត់ដៃជើង និងបែកមុខមួយចំហៀងសន្លប់ស្តូកស្តឹងមួយសន្ទុះទើបដឹងខ្លួនឡើងវិញ។ ចំណែកប្រពន្ធរងរបួសជើងឆ្វេងម្ខាងដើរមិនរួច។ ចំណែកជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុក៏មានក្រុមអ្នកសារព័ត៌មានបានចុះមកដល់កន្លែងកើតហេតុរួចបានជួយហៅម៉ូតូកង់បីដើម្បីជួយដឹកម៉ូតូនិងជនរងគ្រោះយកត្រឡប់ទៅផ្ទះវិញនិងព្យាបាលរបួសដោយខ្លួនឯង៕
មតិយោបល់