ភ្នំពេញៈ រថយន្តសាំយ៉ុងកែច្នៃធ្វើជារថយន្តសង្រ្គោះមួយគ្រឿងរបស់គ្លីនិក អុំ សារ៉ន នៅទីរួមខេត្តកំពង់ស្ពឺ ខណៈដែលវិលត្រឡប់ជូនអ្នកជំងឺដាក់មន្ទីរពេទ្យ នាទីក្រុងភ្នំពេញវិញ គោលបំណងបើកទៅគ្លីនិកវិញ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី បើកលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ បោះពួយលឿនជ្រុលទៅបុករថយន្ត ជនជាតិចិន កំពង់បើកឆ្លងផ្លូវ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្ស៊ី មុខសណ្ឋាគារ យូ អេង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស កែច្នៃធ្វើជារថយន្ត ដឹកអ្នកជំងឺរបស់គ្លីនិក អុំ សារ៉ន នៅទីរួមខេត្តកំពង់ស្ពឺ បើកបើកល្បឿនលឿន ទាំងពុំមានដឹកជនរងគ្រោះ ឬអ្នកជំងឺឡើយ បើកលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ តាមផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកក្បាលរថយន្ត កូរ៉ូឡា ពណ៌ខ្មៅ បើកបរដោយជនជាតិចិន កំពុងឆ្លងផ្លូវពីជើងទៅត្បូងបំណងបត់ឆ្ពោះទៅកើត បណ្តាលឲ្យរងខូចខាតខ្ទេចសងខាង រថយន្តកូរ៉ូឡាដាច់កាឡេ ។
ក្រោយពេលកើតហេតុរថយន្តបង្កគ្រោះថ្នាក់ សមត្ថកិច្ចចុះទៅអន្តរាគមន៍ យករថយន្តទាំង២គ្រឿងអៀបកៀនខាង ដើម្បីឲ្យនិយាយសម្របសម្រួលគ្នា ជាលទ្ធផល ភាគីរថយន្តបង្ក គ្លីនិក អុំ សារ៉ន ជួយចេញសង១០០ដុល្លារ ថ្លៃខូចខាតភាគីម្ខាងទៀត ដើម្បីបញ្ចប់រឿង៕
មតិយោបល់