សៀមរាបៈ យោងតាមផេកអធិការដ្ឋាននគរបាលក្រុងសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ភ្នាក់ងារវេរលុយទាំងអស់ មេត្តាជ្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានករណីជនខិលខូចក្លែងបន្លំ ធ្វើជាបុគ្គលិក ឬតំណាងក្រុមហ៊ុន វេរលុយ ផ្សេងៗដូចខាងក្រោម ហើយខលតាមទូរស័ព្ទ ទៅបងប្អូនជាភ្នាក់ងារវេរលុយ ដោយប្រាប់ថា ខលចេញពីក្រុមហ៊ុន ហើយប្រើហេតុផលមួយចំនួន ដើម្បីសុំលេខកូដសម្ងាត់ ពីបងប្អូនដែលជា ម្ចាស់ភ្នាក់ងារវេរលុយ ក្រោយមកពួកគេ នឹងយកលេខកូដសម្ងាត់នោះ ទៅប្រើប្រាស់ដើម្បីលួចយកលុយ ដែលមាននៅក្នុងគណនីរបស់បងប្អូន ដែលជា ភ្នាក់ងារវេរលុយ ។
អាស្រ័យហេតុនេះ សូមបងប្អូន ដែលជាភ្នាក់ងារវេរលុយទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចថ្មី របស់ក្រុមជនខិលខូចខាងលើ៕
មតិយោបល់