ព័ត៌មានជាតិ

ចុមខ្លាំងម៉េស! បបួលកូនស្រីគេទៅដេកមិនបាន ហ៊ានបើករថយន្តដេញបុកឪពុកម្តាយគេទៀត!

ភ្នំពេញៈ ​ មានការភ្ញាក់ផ្អើលទាំងយប់មួយបានកើតឡើង ខណៈដែលមានបុរស២នាក់ បានបើករថយន្តមកបបួលក្មេងស្រីម្នាក់ទៅដេកជាមួយ តែនាងមិនព្រមនិងមិនដែលស្គាល់ផងនោះ ក៏បានស្រែកប្រាប់បងប្អូននិងឪពុកម្តាយចេញមកស្តីឲ្យនិងប្រាប់ ស្រាប់តែបុរសទាំង២នាក់នោះផ្ទុះកំហឹងបានបើករថយន្តដេញបំបុកឪពុកម្តាយក្មេងស្រីរងគ្រោះបន្ថែមទៀត បណ្តាលឲ្យរងរបួសតិចតួច សំណាងណាស់ព្រោះមានបង្គោលភ្លើងរង កុំអីមិនដឹងមានមនុស្សស្លាប់ប៉ុន្មាននាក់នោះទេ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុបុរស២នាក់ត្រូវបានប្រជាពលរដ្ឋផ្ទុះកំហឹងវាយបណ្តាលឲ្យរបួស និងវាយកម្ទេចរថយន្តអស់១គ្រឿង រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕

មតិយោបល់