រតនគិរីៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីពិការ អាយុ១២ឆ្នាំម្នាក់រហូតបានសម្រេច កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
ជនសង្ស័យខាងលើមានឈ្មោះ ជឿន សុភា អាយុ២៤ឆ្នាំ ជនជាតិឡាវ បានរំលោភទៅលើក្មេងស្រី អាយុ១២ឆ្នាំ ជនជាតិឡាវ ដែលជាមនុស្សពិការខ្វិនជើងនិងដៃ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់