ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងស្រុកឧតុង្គ

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅវេលាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មានកើតឡើងនូវបាតុភូតខ្យល់កន្ត្រាក់ បានវាយបោកបក់មកលើឃុំចំនួន២ របស់ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាតដូចជា៖
១. ឃុំវាលពង់ ប៉ះពាល់ចំនួន២ ភូមិ ក្នុងនោះ ៖ ខូចខាតមធ្យម ចំនួន៥ ខ្នង និងស្រាល ចំនួន ៣៥ ខ្នង ។
២. ឃុំព្រះស្រែ ប៉ះពាល់ចំនួន២ ភូមិ ក្នុងនោះ ៖ ខូចខាតធ្ងន់ធ្ងរ ចំនួន១ ខ្នង, មធ្យម ចំនួន៤ ខ្នង និងស្រាល ចំនួន៣ ខ្នង ។

មតិយោបល់