ឧត្តរមានជ័យៈ បុរសម្នាក់ ធ្វើអត្តឃាតចង.កស្លាប់យ៉ាងអាណោចអាធ័មនៅបរិវេណប្រាសាទកប់គង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០និង៥០នាទី ខែមករា ឆ្នាំ២០១៩ នៅចំណុចប្រាសាទកប់គង ភូមិអូរព្រាល សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង បានដឹកនាំកម្លាំង សហការជាមួយកម្លាំងជំនាញខេត្ត គ្រូពេទ្យជំនាញ ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះទៅដល់កន្លែងកន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។
បន្ទាប់ពីការពិនិត្យរួច ឃើញថា ជនរងគ្រោះឈ្មោះ លាំ វិបុល ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់-ក្រុងសំរោង ពិតជាស្លាប់ដោយសារធ្វើអត្តឃាតចង.កពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពត្រូវបានធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯមូលហេតុ ដោយសារមានវិបត្តិផ្លូវចិត្ត៕
មតិយោបល់