ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៨ មន្រ្តីជំនាញសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមម៉ាតមួយចំនួនជាអាទ៌ផ្សារស្តាម៉ាត នៅកំណាត់ផ្លូវសហព័ន្ធរុស្សី និងផ្សារវ័នអ៊ែលវ័ន ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លទ្ធផល៖ យើងពិនិត្យឃើញមានទំនិញមួយចំនួនខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ហើយត្រូវបានធ្វើកំណត់ហេតុដកហូត និងស្នើសុំគោលការណ៍កំទេចចោលនៅពេលក្រោយ។ ទំនិញទាំងនោះរួមមាន៖ នំកូនក្មេង; សណ្តែកដីកញ្ចប់; មីកញ្ចប់; ស្ករគ្រាប់ ដែលមានទម្ងន់សរុប ២.៥០ គីឡូក្រាម ។
នៅព្រឹកថ្ងៃដដែល នោះដែរ មន្រ្តីសាខាបានបន្តចុះតាមដានតម្លៃប្រេងឥន្ទនៈ និងម៉ាស៊ូតនៅតាមបណ្តាស្ថានីយប្រេងនានាក្នុងភូមិសាស្រ្តខណ្ឌសែនសុខ
លទ្ធផល៖ គ្រប់ស្ថានីយប្រេងឥន្ទនៈទាំងអស់ បានដាក់លក់ប្រេងត្រឹមត្រូវតាមតម្លៃដែលកំណត់ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨៕
មតិយោបល់