ព័ត៌មានជាតិ

នគរបាលខណ្ឌបឹងកេងកង ចុះបង្ក្រាបល្បែងស៊ីសងចំនួន ៧កន្លែង ក្នុងនោះឃាត់មនុស្ស ១១នាក់

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទអោយអស់ភ្លាមៗ បន្ទាប់ពីទទួលបានសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួងស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ដែលមានការចូលរួមពី អភិបាលរងរាជធានីស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញអភិបាលខណ្ឌទាំង១៤ អធិការខណ្ឌទាំង១៤ ប្រធានផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធនានាធ្វើយ៉ាងណា ចុះបង្ក្រាបល្បែងស៊ីសងអោយអស់។

ដោយទទួលបានបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងចំនួន ៧កន្លែង ក្នុងនោះឃាត់មនុស្ស ១១នាក់(ស្រី៦នាក់) និងសម្ភារៈល្បែងជាច្រើនបន្ទាប់ពីចុះបង្ក្រាបទីតាំងត្រូវបានបិតផងដែរ៕

មតិយោបល់