ព័ត៌មានជាតិ

មិនសរសើរមិនបាន សម្រស់ ពៅ លីដា ថ្ងៃពិសេស ប៉ែន ចំរ៉ុង

គេកត់សម្គាល់ថា ក្នុងពិធីមង្គលលោក ប៉ែន ចំរ៉ុង មានតារាប្រុសស្រីល្បីៗ ឈ្មោះចូលរួមយ៉ាងច្រើនកុះករ ខណ:ដែលតារាស្រីៗ នៅក្នុងពិធីនោះ ក៏បង្អួតសម្រស់ទាក់ទាញៗរៀងខ្លួនប្រជែងគ្នា។ យ៉ាងណាមិញគេនៅតែមើលឃើញថា តារាសម្ដែង កញ្ញា ពៅ លីដា លេចធ្លោ ជាមួយនឹងមួយឈុតពណ៌បែកខៀវរបស់នាង បើទោះជានាងពត់ធ្មេញ ដែលពិបាកញញឹម។

អ្នកចូលរួមពិធីមង្គលការ លោក ប៉ែន ចំរ៉ុង ស្ទើរមិនមានអ្នកណា មិនលាន់មាត់ សរសើរ ពៅ លីដា នោះទេ ដោយសារតែការតែងខ្លួនរបស់នាងក្នុងមួយឈុតនោះ គឺស្រស់ស្អាតខ្លាំង មិនខុសពីរាជិនីសម្រស់មួយរូប នៅក្នុងពិធី។ ឈុតខោខាងក្នុង និងអាវវែងពណ៌បែកខៀវរបស់នាង មិនត្រឹមតែមើលទៅថ្លៃថ្នូរ ហាយសូរនោះទេ តែក៏ជួយឲ្យនាងមើលទៅ ដូចជារាជនីកណ្ដាលពិធី ដែលអ្នកណាក៏ក្រលៀសភ្នែក តាមមើលនោះដែរ។ អ្វីដែលមិនសរសើរមិនបានទៅទៀត គឺមួយឈុតរបស់នាង ជាការឌីហ្សាញម៉ូដដោយម្ដាយរបស់នាងផ្ទាល់។

ពៅ លីដា និយាយថា ស្ទើរ៨០ភាគរយៃឈុតដែលនាងស្លៀកពាក់ គឺជាការឌីហ្សាញដោយផ្ទាល់របស់ម្ដាយនាង ដោយគ្រាន់តែមានជាងចំណាន មួយចាំជួយកាត់ឲ្យ។ យ៉ាងណាមិញនាងថា បើគ្មានម្ដាយគូសម៉ូដឲ្យទេ ប្រហែលជានាងពិបាកនឹងរកឈុតឲ្យប្លែកចូលរួមកម្មវិធីហើយ ដោយសារតែនាងមានកម្មវិធីច្រើនចេញមុខ។ នាងទទួលស្គាល់ថា ក្នុងមួយរយ:ចុងក្រោយ នាងមិនមានស្នាដៃភាពយន្តថ្មីៗនោះទេ ដោយសារតែក្នុងមួយរយ:មុន នាងឡើងគីឡូឃើញមុខរាងប៉ោងៗ ហើយនៅក្នុងពេលនេះ នាងក៏ពត់ធ្មេញ ដែលពិបាកឲ្យផលិតករហៅថត ដោយសារតែភាពយន្តភាគច្រើន ដែលហៅនាងថត ច្រើនតែតម្រូវឲ្យនាង ដើរតួរជានារីស្រុកស្រែ។

ពៅ លីដា បន្តថា បើទោះជានាងពិបាកទទួលសម្ដែងក្នុងអំឡុងពត់ធ្មេញ តែក៏មានម្ចាស់ផលិតផលមិនតិចដែរ ដែលទាក់ទងឲ្យនាងថតផ្សាយផលិតផល បើទោះជានាងពត់ធ្មេញ៕

មតិយោបល់