ភ្នំពេញៈ នៅវេលាម៉ោង ៤និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសវ័យចំណាស់ម្នាក់ដេកស្លាប់ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ ខៀវ ឃឺន ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរអនុប្រធានភូមិព្រៃបឹង សព្វថ្ងៃស្នាក់នៅ ភូមិព្រៃបឹង ឃុំកន្ទោក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា ៥ល្ងាចម្សិលមិញជនរងគ្រោះ បានតេរកកំណាន់ (ស្រីស្នេហ៍) ឈ្មោះ ពៅ សាត អាយុ ៣២ឆ្នាំ ភេទស្រី ដែលជាចុងភៅ ក្នុងហាងនៅផ្សារថ្នល់ទទឹង ថា គាត់នឹកចង់ជួប ដោយណាត់គ្នាទៅជួបគ្នា នៅផ្ទះសំណាក់ភ្នំមាសដូចរាល់ដង លុះដល់ម៉ោងប្រហែលជា ៧ និង៣០នាទីយប់ គាត់ក៏មកដល់ផ្ទះសំណាក់ទាំងពីរនាក់ លុះដល់ម៉ោងប្រហែលជា ៤ ទៀបភ្លឺជនរងគ្រោះ បាននិយាយប្រាប់ដៃគូថា មិនសូវស្រួលខ្លួន និងឲ្យនារីកំណាន់ (ស្រីស្នេហ៍) កោសខ្យល់ឲ្យ រួចហើយនាងក៏ចូលងូតទឹកទៅ ស្រាប់តែពេលចេញមកឃើញជនរងគ្រោះ ដេកហាមាត់ទៅហើយ ក៏ហៅនិងអង្រួនតែជនរងគ្រោះ តែមិនមានការឆ្លើយតប ក៏រត់មកហៅម្ចាស់ផ្ទះសំណាក់ ពេលមកដល់គេ ក៏ថាគាត់បានស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះពិនិត្យជាក់ស្តែងនៅហ្នឹងកន្លែងកើតហេតុ។
ក្រោយពិនិត្យ និងធ្វលកោសល្យវិច័យរួច បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូង បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់