បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨
មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះអង្កេតទំនិញ នៅផ្សារគុត្តសត ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការនោះដែរ មន្ត្រីយើងបានរកឃើញ និងរឹបអូសបានទំនិញខូចគុណភាព ទំនិញផុតកំណត់រយ:ពេលប្រើប្រាស់ចំនួន ៣០.៥៨ គីឡូក្រាម យកមករក្សាទុករង់ចាំការដុតកម្ទេចចោលនៅពេលក្រោយ។
ជាមួយគ្នានោះដែរ មន្ត្រីជំនាញកាំកុងត្រូលក៏បានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ (បូរ៉ាក់) ក្នុងបង្អែមចំនួន២ប្រភេទ គឺនំច័ក្កច័ន និង នំចាំង ប៉ុន្តែលទ្ធផលរកពុំឃើញមានការប្រើប្រាស់សារធាតុគីមីហាមឃាត់ ទៅលើបង្អែមទាំងពីរប្រភេទនោះឡើយ៕
មតិយោបល់