ព័ត៌មានជាតិ

យុវជនម្នាក់ ផឹកស្រវឹងជិះម៉ូតូដួលបោកក្បាលនឹងថ្នល់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង បុរសម្នាក់ជិះម៉ូតូដួលបោកក្បាលនៅនឹងថ្នល់បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវ​ក្រាល​កៅស៊ូ ​ភូមិ​វាំង ឃុំ​ជីផុច ស្រុក​មេសាង ​ខេត្ត​ព្រៃវែង។

ជន​រង​គ្រោះមាន​ឈ្មោះ ​ថែ ភេទ ភេទ​ប្រុស ​អាយុ២​២​ឆ្នាំ នៅភូមិ​ឃុំកើតហេតុ ជិះ​ម៉ូតូកែ​ច្នៃ​ គ្មាន​ស្លាក​លេខ ពណ៌ខ្មៅ​ បាន​ដួលខ្លួនឯងបោកក្បាលទៅ​​នឹង​ថ្នល់​រង​របួសធ្ងន់​ ត្រូវបាន​បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែក​ស្រុកមេសាង ​តែជាអកុសល​​ជន​រង​គ្រោះ​បាន​ស្លាប់នៅមន្ទីពេទ្យតែម្តង។

មូលហេតុ ជន​​រង​គ្រោះ​​បើក​បរ​ក្នុង​ភាព​ស្រវឹង​ស្រា​ ។ សាកសព​​ត្រូវ​ក្រុម​គ្រួសារ​​​យកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់