ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកុងតាន័របុកជាមួយម៉ូតូបណ្តាលឲ្យស្រ្តីអាយុ២៧ឆ្នាំស្លាប់បន្សល់ទុក្ខកូនអាយុ២ឆ្នាំឲ្យនៅកំព្រា ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងដើម្បីធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕


មតិយោបល់