ព័ត៌មានជាតិ

ផឹកស្រាស្រវឹងតូចចិត្តគ្មានអ្នករាប់រក ដើរវាយជញ្ជាំងផ្ទះនិងកញ្ចក់ទ្វារបងប្អូន ខូចខាតយ៉ាងដំណំ

កណ្ដាល: កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៣០នាទី​ ស្ថិតភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីហិង្សាមួយកើតឡើង។

ជនរងគ្រោះឈ្មោះ ប៉ុន សំអាត ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិ/ឃុំខាងលើ។
ជនសង្ស័យឈ្មោះ ឈឿន ជីវ័ន្ត ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហូតបាន៖
-ដំបងឈើ ០២កំណាត់
-ដុំថ្ម ០២ដុំ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងហើយយកដុំថ្មគប់ជញ្ជាំងផ្ទះជនរងគ្រោះរបើកស័ង្កសីនិងយកដំបងទៅវាយកញ្ចក់ទ្វារនិងកញ្ចក់បង្អួច ផ្ទះបងបង្កើតឈ្មោះឈឿន វុធ ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិ/ឃុំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ ជនសង្ស័យសារភាពថាខ្លួនបានផឹកស្រាស្រវឹង ហើយពិបាកចិត្តគ្មាននរណា រាប់រក ទើបយកដុំថ្មគប់ទៅលើជញ្ជាំងផ្ទះនិងយកដំបងវាយកញ្ចក់ទ្វារផ្ទះបងបង្កើតបណ្តាលឲ្យបែក បន្ទាប់មកកម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់