ព័ត៌មានជាតិ

នារីរូបស្រស់២នាក់ បើករថយន្តRANGE ROVER ស្លាកលេខភ្នំពេញ2T-6898 ជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល

ភ្នំពេញ: នារីរូបស្រស់២នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកRANGE ROVER ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យបុរសម្នាក់រងរបួសបែកក្បាលស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស កែងនឹងផ្លូវ២៩៤ ចំណុចមុខគ្លីនិកសុខា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតគេឃើញនារីរូបស្រស់២នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-6898 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 1HE-9230 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៩៤ ទិសដៅពីលិចទៅកើត ចំផ្នែកខាងក្រោយចំហៀងខាងស្តាំពេញទំហឹង បណ្តាលម្ចាស់ម៉ូតូកង់បីរងរបួសបែកក្បាលតិចតួចស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីបង្កបានចេញថ្លៃព្យាបាលជនរងគ្រោះនិងបានទិញកង់បីថ្មីឲ្យដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់