ព័ត៌មានជាតិ

ស្ត្រីម្នាក់ ជិះម៉ូតូគេចរថយន្ត បណ្ដាលឲ្យធ្លាក់ពីលើស្ពានថ្ម រងរបួសធ្ងន់

មណ្ឌលគិរី: កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅគល់ស្ពានអូរឆ្លូង ក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់ធ្ងរ។

ស្ត្រីម្នាក់រងរបួសធ្ងន់ ជិះម៉ូតូដឹកឈើយកទៅលក់បែរជាជួបហេតុការ។

ជនរងគ្រោះឈ្មោះ ទូច ស្រីម៉ាច អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ស្ត្រីរងគ្រោះ ជិះម៉ូតូដឹកឈើ ហើយគេចរថយន្តកូរ៉េដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ ៣A-១១៥៤ ដឹកជ័រកៅស៊ូ ក៏ធ្លាក់ពីលើស្ពានថ្ម ដែលទើបសាងសង់ថ្មី បណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះម្ចាស់រថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់