ព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មានករណីកម្មករសំណង់២នាក់ពុលត្រីក្រពតសមុទ្រ ខណៈដែលពួកគេនាំគ្នាស្ទូចមកធ្វើជាអាហារ នៅម្តុំឆ្នេរព្រែកត្រែងក្នុងស្រុកស្ទឹងហាវ ដោយមានស្ថានភាពពុលធ្ងន់ធ្ងរនិងកំពុងទទួលការសង្គ្រោះបន្ទាន់។
ចំពោះករណីនេះ សមត្ថកិច្ចនិងគ្រូពេទ្យ បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដាច់ខាតកុំបរិភោគត្រីក្រពតសមុទ្រនេះឲ្យសោះ ព្រោះថាអាការៈពុលត្រីក្រពតនេះសាហាវណាស់ ជនរងគ្រោះអាចនឹងគាំងបេះដូងស្លាប់ប្រសិនបើកយឺតយូរក្នុងការនាំយកមកសង្គ្រោះ៕






មតិយោបល់