កីឡាករ Frank Lampard បានលើកឡើងថា រូបគេអាចនឹងបន្តលេងឲ្យក្លិប Manchester City បន្តទៀតក្រោយខែមករា ។
ខ្សែបម្រើវ័យ៣៦ឆ្នាំរូបនេះបានចុះកិច្ចសន្យាជាមួយក្លិប New York City កាលពីខែកក្កដាក្រោយពេលចាកចេញពីក្លិបតោខៀវ Chelsea ហើយរូបគេត្រូវបានក្លិបមេឃខៀវ Man City ខ្ចីជើងរយៈពេល៦ខែ ។
Lampard ប្រាប់អ្នកសារព័ត៌មានថា រូបគេនឹងលេងឲ្យក្លិប Man City រហូតដល់ថ្ងៃ១ខែមករា ប៉ុន្តែគេអាចនឹងបន្តលេងឲ្យក្លិបនេះជាបន្តទៀតស្របពេលដែលទម្រង់លេងរបស់គេកំពុងមាន ការរីកចម្រើន ។
គួរបញ្ជាក់ថា Lampard ក៏បង្ហាញវត្តមានផងដែរក្នុងការប្រកួតដែល Man City យកឈ្នះ Aston Villa 2-0 កាលពីយប់ថ្ងៃសៅរ៍ ៕
ព័ត៌មានជាតិ
មតិយោបល់