ព័ត៌មានជាតិ

សមត្ថកិច្ចចុះត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ឃាត់​រថយន្ត​២៣​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន នៅក្រុងព្រះសីហនុ!​

ព្រះ​សីហ​នុ: យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​វេលា​ម៉ោង​១៧​និង​២០​នាទី​ ថ្ងៃ​ព្រហស្បតិ៍​១​រោច​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៨​ លើ​ផ្លូវ​២​ធ្នូ​ ត្រង់​ចំណុច​កែង​គុ​ជ​អាស៊ី​ ស្ថិត​ក្នុងភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ ។​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ គ្រឿងញៀន​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​គ្មាន​ប័ណ្ណបើកបរ​និង​ប័ណ្ណបើកបរ​មិន​ត្រឹមត្រូវ​ ដកហូត​រថយន្ត​ដែល​គ្មាន​ប័ណ្ណបើកបរ​ចំនួន​២៣​គ្រឿង​។​

​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ី​ សុខា​ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បានឲ្យ​ដឹង​ថា​រថយន្ត​ទាំង​២៣​គ្រឿង​រួម​មាន៖​
១-​រថយន្ត​ម៉ាក​ HIGH​ LANDER​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-4505​ ។​
២-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-3587​ ។​
៣-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2A-9951​ ។​
៤-​រថយន្ត​ម៉ាក​ HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AY-8220​ ។​
៥-​រថយន្ត​ម៉ាក​ HYUNDAI​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2B-1869​ ។​
៦-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-3452​ ។​
៧-​រថយន្ត​ម៉ាក​ HYUNDAI​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2D-9809​ ។​
៨-​រថយន្ត​ម៉ាក​ TOYOTA​ AVANZA​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-9463​ ។​
៩-​រថយន្ត​ម៉ាក​ PORSCHE​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AI-9988​ ។​
១០-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2C-9828​ ។​
១១-​រថយន្ត​ម៉ាក​ BMW​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-1686​ ។​
១២-​រថយន្ត​ម៉ាក​ HIGH​ LANDER​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2A-5837​ ។​
១៣-​រថយន្ត​ម៉ាក​ BMW​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-9090​ ។​
១៤-​រថយន្ត​ម៉ាក​ BMW​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-9988​ ។​
១៥-​រថយន្ត​ម៉ាក​ HYUNDAI​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AV-9313​ ។​
១៦-​រថយន្ត​ម៉ាក​ TUNRA​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BB-1101​ ។​
១៧-​រថយន្ត​ម៉ាក​ HIGH​ LANDER​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AM-2162​ ។​
១៨-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-3152​ ។​
១៩-​រថយន្ត​ម៉ាក​ ALPHARD​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2B-1555​ ។​
២០-​រថយន្ត​ម៉ាក​ CAMERY​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-2211​ ។​
២១-​រថយន្ត​ម៉ាក​ RANGE​ ROVER​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ-2552​ ។​
២២-​រថយន្ត​ម៉ាក​ PRUIS​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-8137​ ។​
២៣-​រថយន្ត​ម៉ាក​ HIGH​ LANDER​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AV-6803​ ។​

​លោកស្នងការ​រង​បន្ត​ថា​ រថយន្ត​ទាំងអស់​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​២៣​គ្រឿង​៕

មតិយោបល់