បាត់ដំបងៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា(យកកាំបិតឆូតថ្នាំរថយន្តស៊េរីទំនើបម៉ាកCHEVROLET Colorado ពណ៌ស មានតម្លៃជាង៤ម៉ឺនដុល្លារ)កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះ ឆាន កកហេង ហៅបារាំង អាយុ២៨ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ។
ចំពោះមូលហេតុ ជនសង្ស័យខឹងម្ចាស់រថយន្តបានបើកទៅឈប់នៅលើចិញ្ចើមថ្នល់ខាងផ្ទះរបស់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕



មតិយោបល់