ព័ត៌មានជាតិ

(មានវីដេអូ) ឃើញសាច់សខ្ចី ទប់មិនបានព្រលះពីក្រោយ របួសធ្ងន់-ស្រាល២នាក់

ភ្នំពេញៈ នារីស្រស់សោភា​២នាក់ ជិះម៉ូតូបន្តើតអារម្មណ៍​យ៉ាងរំភើយតាម​ដង​ផ្លូវ ចៃដន្យ​ រថយន្ដស៊េរីទំនើបមួយគ្រឿង ប្រហែលជាទប់អារម្មណ៍មិន​ ក៏ជ្រុលចង្កូត​បុកម៉ូតូស្រី​ស្អាត​​​ទាំង​ពីរនាក់​ ពីក្រោយពេញ​ទំហឹង​ បណ្ដាលឱ្យ​រងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ដែល​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាល​ពី​ម៉ោង១០:១០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញស្រីស្អាត២ជិះម៉ូតូម៉ាកធូដេ (Today) មួយគ្រឿងតាមដងផ្លូវ លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ដទំនើបម៉ាកLand Crusier មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AD-2928 បានបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្ដបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់