តាកែវៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីសិស្សវិទ្យាល័យព្រៃល្វា២នាក់
ត្រូវសិស្សវិទ្យាល័យភ្ញីមាសជិះម៉ូតូប្រដាប់ដោយដាវដេញកាប់ បណ្តាលឲ្យរងរបួសធ្ងន់ នៅមុខសាលាវិទ្យាល័យព្រៃល្វា ភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ ផុន ម៉ានុ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកញ្ជិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (រងរបួសធ្ងន់) និងទី២ឈ្មោះ ខន ឈុយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្លែងកង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (រងរបួសស្រាល)។
មូលហេតុ ផឹកស្រវឹង ខណៈដែលមានកម្មវិធីសម្ភោធទីចាត់ការនៅវិទ្យាល័យខាងលើ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលខេត្តតាកែវ ដើម្បីចាត់ការទៅនីតិវិធីច្បាប់៕
មតិយោបល់