ព័ត៌មានជាតិ

ចាប់ខ្លួនក្រុមឆបោកប្រាក់៦នាក់មានទាំងស្រីស្អាតទៀត ក្រោយបោកប្រាក់អស់៣០០០ដុល្លារ នៅស្រុកចំការលើ!

កំពង់ចាមៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋានខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។

ទី១ឈ្មោះ សាន វណ្ណនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ,ទី២ឈ្មោះ ចាន់ ការាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជូល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ , ទី៣ឈ្មោះ ណា ប៉ូលី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជូល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ,ទី៤ឈ្មោះ អាស អារីវ៉ាន់ទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ឥស្លាម ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ,ទី៥ឈ្មោះ លឹម សុខហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ៣៧៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៦ឈ្មោះ សាង សុភាព ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលម្តុំផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី ឆបោកប្រាក់តាមវីង ។

ករណីនេះការិយាល័យបានប្រគល់ជនសង្ស័យឲ្យទៅស្នងការដ្ឋានខេត្តកំពង់ចាមដើម្បីបន្តនិតិវិធីតាមច្បាប់៕

មតិយោបល់