ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអង្គារ៍ ០៨កើត ខែមាឃ ឆ្នាំច សំរិទ្ធស័កព.ស២៥៦២ ត្រូវថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩នឹង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចច្រាំងទន្លេសាបក្រោយសណ្ឋាគារកាំបូឌីយ៉ាណា ភូមិ១ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពមិនស្គាល់ អត្តសញ្ញាណ ភេទប្រុស ភិនភាគពិសេស ចាក់សាក់រូបនាគ ចំកន្លែងដើមដៃដល់ដើមទ្រូងខាងឆ្វេង។
ក្រោយការពិនិត្យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោក ឧកញ៉ា វិជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន ជាលទ្ធផលបញ្ជាក់ថា សពជនរងគ្រោះ ស្លាប់ដោយសារ លង់ទឹក។ បច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
មតិយោបល់