ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

ប៉ូលិសហូឡង់អាម៉ាសមុខដោយសារតុក្កតាសិច

ហូឡង់ៈប៉ូលិសត្រូវបានគេហៅឲ្យទៅផ្ទះល្វែងមួយក្រោយពេល​អ្នកជិតខាង​ជាច្រើននាក់ បង្ហាញពីការព្រួយបារម្ភមនុស្សស្រីនៅក្នុងបន្ទប់ម្នាក់ ប៉ុន្តែអ្វីៗខុសពីការដែល​ពួគគេបានមើលឃើញ។

ប៉ូលិសបានបន្សល់ទុកនូវភាពអាម៉ាសក្រោយពេលពួកគេបានបើកឆាកជួយសង្គ្រោះដ៏ក្លាហានមួយ ដើម្បីជួយដល់ស្ត្រីម្នាក់ ប៉ុន្តែតាមពិតស្ត្រីដែលពួកគេចង់ជួយគឺជា តុក្កតាសិច។

មន្ត្រីជាច្រើនបានឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់អ្នកជិតខាងជាច្រើននាក់ ដែលព្រួយបារម្ភដល់នារីម្នាក់ដែលបានឈរនៅស្ងៀមក្នុងរយៈពេលដ៏យូរនៅមាត់បង្អួច។

ក្រុមប៉ូលិសនៅក្នុងទីក្រុង Amsterdam ដែលបានចូលរួមនៅក្នុងប្រតិបត្តិការណ៍បាននិយាយថា ពួកគេបានឃើញស្ត្រីម្នាក់ឈរស្លៀកខោអាវទ្រនាប់ ពេលដែលពួកគេមើលពីខាងក្រៅផ្ទះល្វែង ប៉ុន្តែនៅពេលដែលពួកគេចុចកណ្តឹង ស្ត្រីម្នាក់នោះមិនឆ្លើយតបសោះ។

លុះដល់ពេលពួកគេទម្លុះទ្វារចូល ពួគគេបានឃើញស្ត្រីគ្មានជីវិតម្នាក់(តុក្កតាសិច) ហើយប៉ូលិសក៏យកតុក្កតានោះចេញពីមាត់បង្អួចដើម្បីកុំឲ្យមានការភាន់ច្រឡំទៀត៕

មតិយោបល់