អតិថិជនរបស់ស្មាតហ្វូន Huawei នឹងទទួលបានភាពរីករាយដ៏អស្ចារ្យ ជាមួយនឹង ប្រូម៉ូស្សិនឥតគិតថ្លៃពិសេសមិនធ្លាប់មានកន្លងមក ដែលមិនមានក្រុមហ៊ុនណាធ្វើបាន ដូច រឺត្រឹមតែពាក់កណ្តាលផង ។ រាល់ការជាវស្មាតហ្វូន Huawei ប្រភេទ 4G ដូចជា Huawei G7, Honor 6, Honor 6 Plus, Mate 7 Silver, Mate 7 Gold, P7, Honor 4x និង Huawei X2 ឬសូម្បីតែ P8 ដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះ អតិថិជននឹងទទួលបាន អ៊ីនធើណេត 48,000 មេកាបៃក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ (4,000 មេកាបៃក្នុងមួយខែ) ហៅទូរស័ព្ទចេញ និងផ្ញើសារ ឥតគិតថ្លៃពេញមួយឆ្នាំ (10 ដុល្លារក្នុង មួយខែ) សម្រាប់ប្រព័ន្ធ Smart និងទឹកប្រាក់ប្រើប្រាស់ក្រៅប្រព័ន្ធ 5 ដុល្លារ សម្រាប់ខែទីមួយប៉ុណ្ណោះ ព្រមទាំងទទួលបានស៊ីមកាតលេខពិសេសដោយឥតគិតថ្លៃទៀតផង។ លើសពីនេះ ការថែមកាដូពិសេសៗក៍នៅតែបន្ត ដូចជា ស្រោម ទូរសព្ទ័ អង្គចងចាំ ឬម៉េមរូកីតា SD កាតាបស្ពាយ ឬឧបករណ៍បំពងសំឡេងឥតខ្សែ។
បើយោងតាម លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ បានឲ្យដឹងថា ការប្រូម៉ូស្សិនដ៏អស្ចារ្យនេះ នឹងអនុញ្ញាតឱ្យអតិថិជន ទទួលបានអត្ថប្រយោជន៍យ៉ាង សម្បូរបែបពីបច្ចេកវិទ្យាអ៊ីនធើណីតល្បឿន 4G និងគុណសម្បត្តិពិសេសរបស់ ស្មាតហ្វូនកម្រិតកំពូលរបស់ Huawei ។ លោកបានបន្ថែមថា៖ «ការផ្តល់ជូននេះនឹងធ្វើឲ្យការប្រើប្រាស់អ៊ីនធើណេតដោយប្រព័ន្ធ4G ឈានដល់កម្រិតថ្មីមួយទៀត ហើយ អតិថិជនរបស់យើងនឹងអាចរីករាយជាមួយការតភ្ជាប់អ៊ីនធើណេត ឆែកព័ត៌មានលើ វេបសាយ មើល ទស្សនា ដោនឡូនវីដេអូ YouTube ឆែក Facebook និងបណ្តាញ សង្គមផ្សេងៗដូចជា Line, Viber, Instagram, WeChat, Skype ដោយដំណើរ ការអ៊ីនធើណេតកាន់តែលឿន និងរីករាយជាមួយអត្ថប្រយោជន៍ទាំងច្រើនសម្បើមនេះ ទទួលបានពីក្រុមហ៊ុន Huawei តែមួយគត់ប៉ុណ្ណោះ ។»
កញ្ចប់ប្រូម៉ូស្សិនពិសេសនេះ នឹងដំណើរការចាប់ពីពេលនេះ រហូតដល់ស៊ីមកាតអស់ពីស្តុក។ ដើម្បីចូលរួមក្នុងការប្រូម៉ូស្សិននេះ អតិថិជនត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ និងដំណើរការស៊ីមកាត ដោយគ្រាន់ តែចុច *1010# រួចចុចបញ្ជូន លើទូរសព្ទ័ប្រភេទ 4G ដែលមានបណ្ណ័ធានាជាផ្លូវការ ។ អតិថិជន ក៏ត្រូវតែបញ្ចូលកាតចាប់ពីតម្លៃ 2 ដុល្លារ ឡើងទៅជារៀងរាល់ខែប៉ុណ្ណោះ ចាប់ពីខែទី 2 ។
លោក សុវណ្ណ ជាបុគ្គលិករបស់គេហទំព័រមួយបានសម្តែងនូវអារម្មណ៍រំភើបជ្រួល ច្រាល់យ៉ាងខ្លាំង ចំពោះការចូលរួមក្នុងការប្រូម៉ូស្សិនពិសេសនេះ។ លោកបាននិយាយ ថា៖ «ខ្ញុំមិនធ្លាប់រំភើបនឹងការប្រូម៉ូស្សិនបែបនេះកន្លងមកនោះទេក្នុងមួយជីវិតរបស់ខ្ញុំ តែពេលខ្ញុំប្រើ Huawei G7 ស៊ីមពីរ ខ្ញុំពិតជារីករាយនឹងការផ្តល់ជូនដ៏អស្ចារ្យនេះរហូតដល់ពេញមួយឆ្នាំ។ ខ្ញុំបានណែនាំពីការប្រូម៉ូស្សិននេះដល់ មិត្តភក្តិ ក្រុមការងារ និងបងប្អូនរបស់ខ្ញុំ និងប្រាប់ឲ្យពួកគេទិញស្មាតហ្វូន Huawei ផងដែរ។»
អ្នកនាង ហេង សុចិន្តា និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ និង កញ្ញា សុមនា ស៊ីថន ជាបុគ្គលិកក្រុមហ៊ុនឯកជនក៏បានចែករំលែកក្តីរំភើបដ៏រីករាយដូចគ្នានេះ អំពី កញ្ចប់ប្រូម៉ូស្សិនពិសេសមិនធ្លាប់មានពីក្រុមហ៊ុន Huawei ។ កល្យាណមិត្តទាំងពីរ បានលើកឡើងថា៖ «យើងស្ទើរតែមិនជឿទាល់តែសោះថា យើងអាចរីករាយជាមួយ នឹងការប្រើប្រាស់អ៊ីនធើណេត ការហៅទូរស័ព្ទចេញ និងផ្ញើសារពេញមួយឆ្នាំដោយឥតគិតថ្លៃ ដោយប្រៀបធៀអត្ថប្រយោជន៍ ដែលទទួលបានមកវិញ ប្រមាណជិត 220 ដុល្លារ សំរាប់រយៈពេលពេញ 1 ឆ្នាំ »។
សូមប្រញាប់រួសរាន់ ទៅកាន់ហាងលក់ទូរស័ព្ទដែលនៅជិតលោកអ្នក និងក្រុមហ៊ុន Smart ដើម្បីសាកសួរព័ត៌មានលម្អិត និងចាប់យកឱកាសដ៏ពិសេសនេះ ទិញស្មាតហ្វូន ប្រភេទ 4G របស់ Huawei ដើម្បីរីករាយជាមួយនឹងប្រូម៉ូស្សិនឥតគិតថ្លៃដ៏អស្ចារ្យមិនធ្លាប់មានរហូតដល់ពេញមួយឆ្នាំ។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមអានខិត្តប័ណ្ណផ្សព្វផ្សាយ៕
មតិយោបល់