កោះកុងៈ កាលវេលាម៉ោង ៨ និង៤០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នៅលើផ្លូវ៤៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបីគ្រឿងបុកគ្នា ស្លាប់ និងរបួស ២នាក់ ត្រង់ចំណុចគីឡូលេខ១៨ ក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល។
រថយន្តម៉ាក Ford ពណ៌ត្រេអ៊ី ពាក់ស្លាក ខេមរភូមិន្ទ2-6156 និងរថយន្តម៉ាក កូរូឡា ពាក់ស្លាក សៀមរាប2 A0034 ចំណែកមួយទៀត រថយន្តដឹកដីកូរ៉េ (គមនាគម) ពាក់ស្លាកកោះកុង3A 0567 បណ្តាលឧ្យស្លាប់បុរសម្នាក់ និងរងរបួសធ្ងន់ស្ត្រី ( រថយន្ត កូរូឡា)។ ចំពោះខាងភាគីរថយន្តពីរគ្រឿងទៀត មិនមានអ្នករងរបួសឡើយ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក រីឯរថយន្តត្រូវបានយកមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់