ភ្នំពេញៈ អស់ទាស់ហ្មងមេឆ្នោត ដើរប្រមូលលុយល្បែងឆ្នោតយូរៗ លួចសង្ងំស៊ីកូនកញ្ច្រែង ទោះជាខ្លួនមានប្រពន្ធ មានទាំង៤នាក់ រៀបអន្ទាក់ ថតរូបអាអាភាសទុកធ្វើជាធ្នាក់ គម្រាម កុំឲ្យខាងស្រីបែកគេច ដោះដៃ អស់រយៈពេលជាង៤ឆ្នាំ ភ្លេចខ្លួនភ្លាត់ស្នៀត បែជាយករូបពេលដែលរួមរ័ក្សជាមួយស្រីបង្ហោះលើហ្វេសប៊ុក បែករឿង ខាងស្រីប្តឹងប៉ូលិសចាប់ខ្លួន កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
មេឆ្នោតជាប់ជាជនសង្ស័យឈ្មោះ ហង្ស សិង្ហ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ និងជាមេឆ្នោត ប្រចាំតំបន់ មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានប្រពន្ធនិងកូន៤នាក់ មានស្រុកកំណើត ខេត្តព្រះត្រពាំង ទឹកដីខ្មែរកម្ពុជាក្រោម តែមួយរយៈ ក្រោយបែករឿង បានរត់គេចខ្លួនទៅសង្ងំ ស្នាក់នៅឯខេត្តព្រះវិហារ ។ ចំណែកភាគីស្រីស្នេហ៍ ជាកូនកញ្ច្រែងកត់កន្ទុយលេខ ហើយជាដើមបណ្តឹង មានឈ្មោះ ឃ ច រ អាយុ២៣ឆ្នាំ មុខរបរ កត់កន្ទុយលេខ មានទីលំនៅខណ្ឌពោធិសែនជ័យ ។
តាមសម្តីភាគីចុងចោទ បានឲ្យដឹងថា ខ្លួនលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយនារីម្នាក់ ជាកូនកញ្ច្រែងអស់រយៈពេលជាង៤ឆ្នាំមកហើយ លើកចុងក្រោយ ដោយសារបែកធ្លាយរឿង ថតរូបអាសអាភាសពេលដែលរួមរ័ក្ស ម្តងៗ ខាងស្រីប្តឹងប៉ូលិសចាប់ខ្លួន បទបរិហារកេរ្ត៍ ។
តាមបណ្តឹងភាគីខាងស្រី ជនសង្ស័យជាមេឆ្នោត ពេលដែលរួមភេទជាមួយស្រីស្នេហ៍ គ្រប់លើកតែងតែលួចថតវីដេអូ ឬរូបសន្លឹកទុក គ្រាន់ជាធ្នាក់ គម្រាម កុំឲ្យខាងស្រីបែកចិត្ត កាលណាខាងស្រីរត់គេ ឬដោះដៃពីខ្លួន នោះគេបានលេស យករូបអាក្រាតទាំងនោះ បង្ហោះ ទើបខាងស្រី មិនហ៊ានមាត់ ជនសង្ស័យត្រូវការ ដេក រួមភេទ ពួកគេនឹងណាត់គ្នា តាមផ្ទះសំណាក់ ។ ប្រភពបន្តទៀតថា ស្នេហាលួចលាក់ រវាងជនសង្ស័យនិងកូនកញ្ច្រែង លាក់មិនជិត បែកធ្លាយរឿងដឹងដល់ប្រពន្ធ ដើរប្រមូលលុយ ឆ្នោតយូរៗ លួចស៊ីកូនកញ្ច្រែង ផ្ទុះរឿងនៅក្នុងគ្រួសារ ភ្លាត់ស្នៀតបែជាបង្ហោះរូបអាសអាភាស នៅក្នុងហ្វេសប៊ុក ហើយជនសង្ស័យរត់គេចទៅសង្ងំស្នាក់នៅឯខេត្តព្រះវិហារ មួយរយៈ ស្រីស្នេហ៍វ័យក្មេងឃើញរូបបង្ហោះក្នុងហ្វេសប៊ុក ផ្ទុះកំហឹង ប្រើល្បិច អន្ទងចិត្ត ប្រើវិធីសាស្ត្រលួងលោម តាមទូរស័ព្ទ ឲ្យតែមកជួប ចង់បានប៉ុន្មានក៏បាន ជនសង្ស័យមិនដាច់អាល័យ ម្ហូបរបស់ខ្លួន ធ្វើដំណើរចេញពីខេត្តព្រះវិហារ ស្កាត់មករកជួបតាមការណាត់របស់ស្រីស្នេហ៍ទាំងយប់ លុះនៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ មកដល់ក្រុងភ្នំពេញ ដល់កន្លែងណាត់ជួប ផ្ទះសំណាក់ សម្បត្តិ មាស ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខាងស្រីប្តឹងប៉ូលិសចាប់ខ្លួនបានល្មម ទោះជាប្រកែកក៌លែងចេញ គេចក៏មិនរួច ភស្តុតាង រូបភាព មានគ្រប់ ចាប់ខ្លួននាំចូលប៉ុស្តិ៍ប៉ូលិស ។
ជនសង្ស័យត្រូវបានខាងស្រី ប្តឹងចោទប្រកាន់ បរិហារកេរ្ត៍ បង្ហោះរូបអាសអាភាស ពេលដែលដេកជាមួយគ្នា ប្តឹងទាមទារជម្ងឺចិត្ត២ម៉ឺនដុល្លា គ្មានវាចារថ្លែង ខាងប្រុសហ៊ានត្រឹន៥០០ដុល្លា ចរចារមិនត្រូវ កសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់