ក្រចេះ: លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានប្រាប់Post News ថា នៅវេលាម៉ោង២និង៤៥នាទីរសៀល
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគ្រញូងសែនជ័យ បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចគីឡូម៉ែត្រ១២៨ ភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់ ទី១ឈ្មោះ រស់ ពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែមជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ទី២ឈ្មោះ ណៃ សំណាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។ និងទី៣ឈ្មោះ អ៊ំ លឹម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។
ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿង ញៀនម៉ាទឹកកកចំនួន៣កញ្ចប់ (១កញ្ចប់ធំ,២កញ្ចប់តូច), បំពង់កែច្នៃសម្រាប់ចូកគ្រឿងញៀនចំនួន១, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ក្រដាសអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់គ្រ/ញមួយចំនួន, ដប់កែច្នៃសម្រាប់ប្រើប្រាស់គ្រ/ញចំនួន១, ដែកកេះចំនួន០៣, ដាវកែច្នៃ១ដើម, ទូរសព្ទ័ចំនួន២គ្រឿង(អិនចុចពិល), ប្រាក់ចំនួន១៧ម៉ឺនរៀល និងកាបូបពណ៌ផ្កាឈូកចំនួន១។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើរួមជាមួយវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិ.ជំនាញខេត្តចាត់ការបន្តរតាមនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់