ព័ត៌មានជាតិ

ការផ្តល់បណ្ណបើកបរយានយន្តតាំងពីម៉ោងធ្វើការដល់យប់ នៅផ្សារទំនើបអ៊ីអន១ និងមណ្ឌលនៅអ៊ីអន២ដំណើរការធម្មតា

ភ្នំពេញ: យោងតាមផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ បានផ្លាស់ប្តូរម៉ោងធ្វើការ ទៅ០៩និង០០នាទី ព្រឹក ដល់ម៉ោង ០៨និង០០នាទីយប់ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ ដោយយោងការផ្លាស់ប្តូរគោលការណ៍ផ្សារទំនើបអ៊ីអន១។

ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្តផ្សារទំនើបអ៊ីអន២ គឺធ្វើការងារធម្មតាចពីម៉ោង០៩និង០០នាទី ព្រឹក ដល់ម៉ោង ១០និង០០នាទីយប់ ។ មណ្ឌលទាំងពីរនេះ បន្តការផ្តល់សេវាជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ

ទន្ទឹមនឹងនេះដែរ ក្រសួងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ក្នុងការរក្សាគំលាត គោលការណ៍អនាម័យ និងពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ ពេលមកទទួលសេវាប្រឡង ប្តូរ និងពន្យាបណ្ណបើកបរ នៅអ៊ីអនទី១ និងទី២។

សូមបន្តចូលរួមប្រកាន់ភ្ជាប់គោលការណ៍តាមការណែនាំខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា៕

 

មតិយោបល់