ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តលឿនពេកបណ្ដាលធ្លាក់ចេញពីថ្នល់ក្រឡាប់ផ្ងារជើងច្រង៉ាង តែសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT-5818 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹងផងនោះបានហោះធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាងតែក្នុងគ្រោះថ្នាក់ចរាចរណ៍នេះគឺសំណាងមែនទែនតៃកុងរថយន្តមិនមានរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុដោយមិនបះពាល់សម្បត្តិរដ្ឋបានឲ្យម្ចាស់រថយន្តស្ទូចទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់