ព័ត៌មានជាតិ

​ចោរវ័យក្មេង! រត់ម៉ូតូកង់បីមិនសូវកាក់កប បែកគំនិតលួចរថយន្ត ចុងក្រោយខ្នោះ!

ភ្នំពេញ: នៅ​​វេលាម៉ោង៧និង​២០​នាទីយប់ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យម្នាក់ នៅចំណុចមុខសណ្ឋាគារឡឺរ៉ូយ៉ាល់ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (រថយន្តមួយគ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌ ខ្មៅ បិទស្កុតស ឆ្នាំផលិត​២០០២ ពាក់ស្លាកលេខ ភ្នំពេញ2M-5759 ប្រព្រឹត្តនៅចំណុច ផ្លូវលំ ក្រុមទី ៦ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង៥ និងចាប់យកភស្តុតាង រថយន្តរបស់ជនរងគ្រោះ បញ្ជូនមកកាន់ការិយាល័យមានឈ្មោះ ៖
ជនសង្ស័យ​ឈ្មោះ សំអាត សម្បត្តិ ហៅ ភ័ស្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ទីលំនៅបច្ចុប្បន្ន ស្នាក់មិនពិតប្រាកដ។

ភស្តុតាងជារបស់ជនរងគ្រោះដែលចាប់យកបាន រថយន្ត ម៉ាក TOYOTA HIGH LANDER ពណ៌​ខ្មៅ បិទស្កុតស ឆ្នាំផលិត​២០០២ ពាក់ស្លាកលេខ ភ្នំពេញ ២M-៥៧៥៩។
ជនរងគ្រោះ​ឈ្មោះ ម៉ោល សុគា ភេទ ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ បើកបររថយន្តតាក់ស៊ី ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ ខាងលើការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់