ព័ត៌មានជាតិ

រថយន្តសាំយ៉ុងមួយគ្រឿង ដឹកអ្នកទៅធ្វើបុណ្យកឋិន ត្រូវរថយន្តបែនដឹកដីបុក នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយរថយន្តបែនដឹកដី បុកជាមួយនិងរថយន្ត សាំយ៉ុង ដែលកំពុងដឹកលោកយាយ លោកតា ទៅកឋិនទាន បណ្តាលឲ្យរងការខូចខាតខ្ទេច ផ្នែកខាងក្រោយ និងរងរបួសម្នាក់ កើតហេតុកាលពីវេលាម៉ោង ៧ និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ កែវផ្លូវចូលវត្តពោធិ៍ ក្នុងភូមិត្រពាំងធ្ងង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ :2Q 0129 ដែលដឹកលោកយាយ លោកតាក្មេងចាស់ ប្រុសស្រី ទៅកឋិនទាន ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្ពោះចូលទៅវត្តពោធិ៍ ស្របពេលនោះ មានរថយន្តបែនដឹកដី ខ្នាតយក្សមានផ្លាកលេខ ភ្នំពេញ 3C8612 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន គ្មានការប្រយ័ត្ន ជ្រុលទៅបុកតថយន្តរថយន្តសាំយ៉ុង ពីចំហៀង ពេញទំហឹង បណ្តាលវិលក្បាលរថយន្តត្រឡប់បកក្រោយវិញ រងការខូចខាតខ្ទេខផ្នែកខាងក្រោយ និងបណ្តាលឲ្យមានអ្នករងរបួសម្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំង ធ្វើការវាស់វែង យករថយន្តដាក់អែបខាង និងឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា ៕

មតិយោបល់