ភ្នំពេញៈ ត្រឹមតែរយៈពេល៣ថ្ងៃសោះ ដេប៉ូទិញលក់អេតចាយចំនួន២កន្លែងក្នុងខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាបឆេះ ប៉ុន្តែក្នុងហេតុការណ៍ឆាបឆេះខាងលើនេះមិនមានអ្នករងរបួសឡើយគ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ។ ជាក់ស្តែងកាលពីវេលាម៉ោង១១ ព្រឹក ថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៨នេះ ក៏មានដេប៉ូអេតចាយមួយកន្លែង នៅចំណុច ផ្លូវ១០០៥ ក្រុម២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏ត្រូវបានអគ្គីភ័យឆាបឆេះដែរ។
ម្ចាស់ទីតាំងឈ្មោះ គ្រួច ពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរទិញលក់អេតចាយស្នាក់នៅចំណុច ផ្លូវ១០០៥ ក្រុម២ ភូមិ ឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
តាមសម្ដីម្ចាស់ទីតាំងខាងលើបានប្រាប់ថានៅមុនកើតហេតុគាត់កំពុងអង្គុយជ្រែអេតចាយខាងមុខស្រាប់បានឮសំឡេងផ្ទុះចេញពីកន្លែងដាក់អីវ៉ាន់ផ្នែកខាងលើនិងបានឃើញមានផ្សែងហ៊ុយចេញមកពេលនោះគាត់បានរត់មកយកបំពុងពន្លត់អគ្គិភ័យមកបាញ់ដើម្បីឲ្យរលត់ប៉ុន្តែអណ្តាតភ្លើង បានឆាបឆេះ
ពេញបន្ទុកទៅហើយក្រោយមកក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទើបរលត់ទៅវិញប៉ុន្តែអីវ៉ាន់ដែលនៅផ្នែកខាងក្រោយដេប៉ូឆេះអស់ទាំងស្រុងទៅហើយ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះខាង លើនេះសមត្ថកិច្ចបានសន្និដ្ឋានថាមកពីផ្ទុះកំប៉ុងប្រើហ្គាសបណ្តាលឲ្យឆាបឆេះ។ក្នុងនោះគេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យបានចេញទៅអត្តរាគមន៍ដល់គោលដៅខាងលើចំនួន៧គ្រឿងភ្លាមៗដែលតែបានប្រើអស់ទឹកអស់តែចំនួន៣គ្រឿងប៉ុណ្ណោះដោយភ្លើងបានរលត់អស់ទៅវិញទាំងស្រុងក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួសឡើយគ្រាន់តែខូចខាតទ្រព្យសម្បត្តិស្ទើរទាំងស្រុង។
ពាក់ព័ន្ធអគ្គិភ័យផ្ទួនៗគ្នាខាងលើនេះប្រជា ពលរដ្ឋសូមសុំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធឲ្យចុះធ្វើការណែនាំដល់ម្ចាស់ដេប៉ូទិញលក់ អេតចាយក្នុងមូលដ្ឋានបង្កើនការប្រុង ប្រយ័ត្នខ្ពស់ជៀសវាងដូចករណីខាងលើនេះ។
គួររំលឹកថាកាលពី ម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៣ វិច្ឆិកា ២០១៨នេះក៏មានអគ្គិភ័យឆាបឆេះដេប៉ូរលក់អេតចាយមួយកន្លែងដែលនៅចំណុច ផ្លូវលំ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូបែកក្អមខណ្ឌសែនសុខ ដែលពេលនោះធ្វើឲ្យឆាបឆេះទ្រព្យសម្បត្តិស្ទើរទាំងស្រុងដូចគ្នា៕
មតិយោបល់