ព័ត៌មានជាតិ

សូមប្រយ័ត្នបងប្អូន! ចំពោះករណី​​មានក្រុមហ៊ុនខលតាមទូរស័ព្ទ​ថាត្រូវរង្វាន់​​Power Bank…!

កំពង់ធំៈ សមត្ថកិច្ចបានប្រាប់Post News ថា កាលពី​រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណី មានក្រុមហ៊ុនមួយបានខលតាមទូរស័ព្ទ​ថាត្រូវរង្វាន់​(Power Bank) និងបង្ខំឲ្យទិញសម្ភារៈដែលមានតម្លៃចាប់ពី១ពាន់ដុល្លារហូតដល់ទៅ៣ពាន់ដុល្លារតាមរយៈការចាប់ឆ្នោត​។

ក្រោយពីទទួលដំណឹង កម្លាំងសមត្ថកិច្ចបានធ្វើការចុះឆែកឆេរនៅសណ្ឋាគារមួយកន្លែង ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារ និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ហើយរហូតមកដល់ពេលនេះ កម្លាំងជំនាញកំពុងធ្វើការសាកសួរនៅឡើយពាក់ព័ន្ធនឹងករណីនេះផងដែរ៕​

មតិយោបល់