ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ខណៈកំពុងប្រើប្រាស់ថ្នាំញៀន

ព្រៃវែងៈ សមត្ថកិច្ចស្រុកពារាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកំពុងសេពគ្រឿងញៀនកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងលិចទួលព្រៃជាស់ ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៅ ម៉េង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ដកហូតបានថ្នាំញៀន១កញ្ចប់ និងទូរស័ព្ទអ៊ិនចុចពិល១គ្រឿង​។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់