ព័ត៌មានកីឡា

អ៊ិន សូដេវីដ ជួយភ្នំពេញក្រោនឈ្នះលេខ៣ពានសម្តេចតេជោ ចំថ្ងៃកំណើតខ្លួន

ខ្សែបម្រើវ័យក្មេង អ៊ិន សូដេវីដ បានជួយភ្នំពេញក្រោន បំបាក់ ស៊ីម៉ាក់យូណាយធីត ១ទល់និង០ ដើម្បីគ្រងចំណាត់ថ្នាក់លេខ៣ ពានរង្វាន់សម្តេច ហ៊ុនសែន ឆ្នាំ២០១៦ ចំថ្ងៃកំណើតរបស់ខ្លួនតែម្តង។

ការប្រកួតនៅពហុកីឡដ្ឋានជាតិមុននេះបន្តិច ខ្សែប្រយុទ្ធ កែវ សុខផេង បានបង្កើតឱកាសស៊ុតជាច្រើនលើកតែធ្វើមិនបានសម្រេច ខណៈតារាឆ្នើមរបស់ស៊ីម៉ាក់ ហុង មករា ទទួលបាល់ហ្វ្រ៊ីឃីក៣ដងដែរ តែស៊ុតមិនចូលដូចគ្នា។ ការប្រកួតឈានដល់នាទីទី៨៩ ខ្សែបម្រើវ័យក្មេង អ៊ិន សូដេវីដ បានស៊ុតគ្រាប់បាល់ជ័យជម្នះពីក្រៅតំបន់គ្រោះថ្នាក់បានសម្រេចឲ្យភ្នំពេញក្រោន។ កាដូដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺចំថ្ងៃខួបកំណើតអាយុ១៨ឆ្នាំរបស់គេតែម្តង។

ដោយឡែកគូដណ្តើមជើងឯករវាង ព្រះខ័នរាជស្វាយរៀង និង ក្រសួងកាពារជាតិ នឹងចាប់ផ្តើមនៅម៉ោង៧ល្ងាច បន្តិចទៀតនេះ៕

មតិយោបល់