ភ្នំពេញៈ មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ត្រូវបានគេកាប់ប្រហារយ៉ាងសុះសាច់ របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យ ក្នុងទំនាស់វង់ផឹកស៊ីទាស់ពាក្យសម្តីគ្នា។
ករណីនេះកើតឡើងនៅម៉ោង៨និង២០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅជួរមាត់ទន្លេ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី ស្រាប់តែទាញដាវ និងកាំបិតកាប់ប្រហារមកលើជនរងគ្រោះតែម្តងបណ្តាលឲ្យរងរបួសធ្ងន់ហើយគេចខ្លួនបាត់តែម្តង៕
មតិយោបល់