បាត់ដំបងៈ កាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៨ នៅលើដើមឈើមួយកន្លែង ក្នុងភូមិដង្កោ ឃុំល្វា ស្រុកបវេល
បុរសម្នាក់ ព្រោះតែតូចចិត្តតូចថ្លើមសុំប្រពន្ធរួមរស់ជាមួយគ្នាមិនបានដូចបំណង ក៏គិតខ្លីឡើងចង.កលើដើមឈើស្លាប់យ៉ាងអាណោចអាធ័ម ត្រូវគេប្រទះឃើញ សព បង្កឲ្យមានការភ្ញាក់ផ្អើល ។
ជនរងគ្រោះឈ្មោះ ថា សុខឿន អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។
តាមការបំភ្លឺពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះបានបែកបាក់ប្រពន្ធ និងកូន ហើយមួយរយ:នេះ ក្រោយមកជនរងគ្រោះដឹងកំហុសរបស់ខ្លួន បានព្យាយាមសុំជានាគ្នាជាមួយប្រពន្ធវិញដែរ តែស្រ្តីជាប្រពន្ធមិនព្រមយកវិញ ទើបធ្វើឲ្យជនរងគ្រោះពិបាកចិត្តជាខ្លាំង រហូតអស់សង្ឃឹមក្នុងឆាកជីវិត ក៏គិតខ្លីធ្វើអត្តឃាតខ្លួនឯង ដើម្បីបញ្ចប់បញ្ហាគ្រប់យ៉ាងតែម្ដង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងចង.កមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់