ភ្នំពេញៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១ ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនេជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា (ប្រើខ្សែក្រវាត់វាយមកលើសមត្ថកិច្ចបណ្តាលឲ្យរបួស) នៅចំណុចផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន៤នាក់ តែសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ រួមមាន៖
១-ឈ្មោះ យ៉ាត ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិព្រៃមូល សង្កាតើក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
២-ឈ្មោះ ផន សុផាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃមូល សង្កាតើក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ជនរងគ្រោះមានឈ្មោះ ប្រាក់ សូលី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (របួសរលាត់ស្បែកកញ្ចឹងកផ្នែកខាងស្តាំមួយកន្លែង)
សម្ភារៈបន្សល់ទុក ៖ ខ្សែក្រវាត់ចំនួន០១ , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ តាកែវ 1H-0592 ។
តាមដំណើររឿងបានឲ្យដឹងថានៅ មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរយាមប្រចាំការនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ បានជិះម៉ូតូមកឈប់ជិតសាលារៀនក្រាំងធ្នង់ ហើយបានស្រែកឡូឡា។ ភ្លាមនោះជនរងគ្រោះបានដើរចេញពីប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ មកសួរនាំ ស្រាប់តែជនសង្ស័យឈ្មោះ កក្កដា បានដកខ្សែរក្រវាត់ វាយមកលើជនរងគ្រោះចំកញ្ចឹងក បណ្តាឲ្យរបួស ភ្លាមៗនោះកម្លាំងល្បាតក៏បានទៅដល់ចំណុចកើតហេតុ ឃើញធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌាសែនសុខតែម្តង រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។ ចំណែកបក្ខពួកជនសង្ស័យចំនួន០២នាក់ទៀតបានគេចខ្លួន (ឈ្មោះឆាយ និងកក្កដា) ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់