ស្ទឹងត្រែងៈ ផ្ទះឈើមួយខ្នងនៅខាងក្រោយសាលាខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវភ្លើងចេះស្ទើទាំងស្រុង កាលពីម៉ោង៣រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលឆេះធ្វើពីឈើ ប្រក់ក្បឿង ជើងសសរបេតុង ទំហុំ៨ម៉ែត្រ×១១ម៉ែត្រ។
ចំពោះករណីឆេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ម្ចាស់ផ្ទះប្តីឈ្មោះ វ៉ាន់ សុខវ៉ាន អាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះផន ឈុនគា អាយុ៤៥ឆ្នាំ។
ហេតុការណ៍ឆេះផ្ទះខាងលើត្រូវបាននគរបាលពន្លត់អគ្គីភ័យប្រើរថយន្តចំនួន៣គ្រឿង ទឹកចំនួន ៤ឡាន ដើម្បីជួយអន្តរាគមន៍ កុំអោយចេះរាលដាលទៅកាន់ផ្ទះដទៃផ្សេងទៀត តែទោះយ៉ាងណា ចំពោះផ្ទះដែលឆេះនោះនៅតែមិនអាចជួយសង្គ្រោះបានដដែល។
ចំពោះទំហំនៃការខូចខាត នៅពុំទាន់ដឹងថាមានចំនួនប៉ុន្មាននៅឡើយទេ ព្រោះពេលនេះជំនាញកំពុងសាកសួរធ្វើកំណតើហេតុ។
មតិយោបល់