ព័ត៌មានជាតិ

ជាប់រវល់នឹងទូរសព្ទ បើករថយន្តរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់១កង់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដែរបង្កឡើងដោយរថយន្តមួយគ្រឿង បើកបរដោយនារីម្នាក់ ព្រោះតែជាប់រវល់និយាយទូរសព្ទខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់១កង់ រថយន្តបែកកង់ខាងមុខទៅលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចស្តុបក្ដាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរីបាឡែន មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U. 5911 បើកបរក្នុងទិសដៅពីកើតទៅលិច ដោយនារីម្នាក់ ហើយបានជាប់រវល់និយាយទូរសព្ទ ខណ:មកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់។ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច ចំពោះហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សម្ថតកិច្ចមូលដ្ឋានចុះមកដល់ធ្វើការវាស់វែងរួចរាល់នឹងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមនិតិវិធីច្បាប់ ៕

មតិយោបល់