ភ្នំពេញៈ បុរសវ័យជាង៤០ឆ្នាំម្នាក់ ត្រូវបានអ្នករត់ហាត់ប្រាណតាមផ្លូវប្រទះឃើញចង.កសម្លាប់ជាប់និងបង្កាន់ដៃលូ ដោយមិនដឹងមូលហេតុ។
ហេតុការណ៍នោះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមាត់លូមួយកន្លែង នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិតក្នុងភូមិពងពៀយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
បើតាមប្រភពពីបុរសម្នាក់ឈ្មោះ ភើត ប៊ុនធុន អាយុ៥៩ឆ្នាំ ជាសន្តិសុខដែលយាមកាមនៅច្រកចូលបុរីអង្គរភ្នំពេញ បានឲ្យដឹងថានៅមុនពេលកើតហេតុ គាត់បានអង្គុយយាមនៅឯប៉ុស្តិ៍ច្រកចូលបុរីជាមួយនិងសន្តិសុខ២ ទៅ៣នាក់ទៀត។ លុះដល់វេលាកើតហេតុក៏ស្រាប់តែមានបុរសម្នាក់ដែលជាអ្នកដើរហាត់ប្រាណនៅពេលព្រឹក បានដើរមកប្រាប់គាត់ថាមានមនុស្សចង.កសម្លាប់ខ្លួននៅត្រង់ចំណុចកើតហេតុខាងលើ។ ភ្លាមៗនោះគាត់និងសន្តិសុខផ្សេងទៀតបាននាំគ្នា ចុះមកពិនិត្យមើល រួចក៏ឃើញសពបុរសរងគ្រោះខាងលើ ចង.កនឹងខ្សែក្រវ៉ាត់ជាប់និងបង្កាន់ដៃដែកលូនៅត្រង់ចំណុចកើតហេតុស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមតែម្តង៕
មតិយោបល់