ព័ត៌មានជាតិ

មិនទុកយូរឲ្យតែខំមិនចូលផេកភ្លាម ចុះដល់ទីតាំងភ្លែត…

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មិនទុកឲ្យប្រជាពលរដ្ឋរង់ចាំយូរ ខំមិនចូលផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការទំនាក់ទំនងទៅប៉ុស្តិ៍ទឹកថ្លា និងប៉ុស្តិ៍អូរបែកក្អម នៃអធិការនគរបាលខណ្ឌសែនសុខ ឲ្យចុះដល់ទីតាំងភ្លាមៗ ដើម្បីបញ្ឈប់រាល់ការជួបជុំ ផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង និងធ្វើការណែនាំ អប់រំ ឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយការជួបជុំផឹកស៊ីដែលមានគ្នាច្រើន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕

មតិយោបល់