ព័ត៌មានអន្តរជាតិ

លោក ត្រាំ ជំរុញឲ្យបក្សប្រជាធិបតេយ្យ ចូលរួមជាមួយខ្លួន ប៉ុន្តែព្រមានសងសឹក ប្រសិនហ៊ានបន្តស៊ើបអង្កេត…

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានជំរុញឲ្យគណបក្សប្រជាធិបតេយ្យ ចូលរួមជាមួយបក្សខ្លួន ប៉ុន្តែលោកបានធ្វើការព្រមាន ដោយឥតលាក់លៀមទៅកាន់បក្សប្រជាធិបតេយ្យថា កុំឲ្យប្រើការគ្រប់គ្រងថ្មី នៃសភាតំណាងរាស្ដ្ររបស់អាមេរិក ដើម្បីចងជើងរដ្ឋបាលរបស់លោក នៅក្នុងការស៊ើបអង្កេត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការលើកទ្បើងរបស់លោក ត្រាំ បានកើតទ្បើងបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីថ្ងៃអង្គារ គឺគណបក្សសាធារណរដ្ឋរបស់លោក បានបាត់បង់ការគ្រប់គ្រងនៅសភា ប៉ុន្តែបានបង្កើនការកាន់កាប់ នៅឯព្រឹទ្ធសភាវិញ។

ខណៈលោក បាននិយាយថា «វាដល់ពេលហើយ សម្រាប់សមាជិកនៃគណបក្សទាំងពីរ ចូលរួមជាមួយគ្នា ដោយទុកការប្រកាន់បក្ខពួកមួយអន្លើសិន ហើយនាំគ្នាងាកមករក្សាសេដ្ឋកិច្ចរបស់អាមេរិកឲ្យរឹងមាំ»។

ប៉ុន្តែប្រធានាធិបតីក៏បានព្រមានផងដែរថា លោកនឹងមិនស្ទាក់ស្ទើរក្នុងការសងសឹកទេ ប្រសិនបើបក្សប្រជាធិបតេយ្យ ប្រើអំណាចគណៈកម្មាធិការរបស់ពួកគេ នៅក្នុងសភា ដើម្បីស៊ើបអង្កេតសមាជិកនៃរដ្ឋបាល ឬហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់លោកនោះ៕

មតិយោបល់