ព័ត៌មានជាតិ

ងក់មួយភាំង បើកធ្លាក់ជ្រោះផ្លូវក្រឡាប់ កៀបតៃកុងរថយន្តរងរបួសធ្ងន់!

សៀមរាប: កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង នៅលើផ្លូវជាតិលេខ​៦ ​ចន្លោះគីឡូម៉ែត្រលេខ៣៣៤-៣៣៥ ភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យ​​អ្នកបើកបររថយន្ត របួស ធ្ងន់ដោយ កៀបជាប់និងរថយន្ត។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ​3A 1085 បើកបរដោយ អ៊ិ ចាន់ណា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បើកបរពីលិចទៅកើត ពេលដល់ចំណុចកើតហេតុខាងលើបានរេចង្កូតធ្លាក់ជ្រោះផ្លូវខាងត្បូង ហើយក្រឡាប់​។ ​
មូលហេតុ អ្នកបើកបររថយន្តបើកបរក្នុងស្ថានភាពងងុយដេក(ងក់)។

ក្រោយពេលកើតហេតុ កម្លាំងជំនាញជួយសង្រ្គោះជនរងគ្រោះដែលកៀបជាប់និងរថយន្តប្រើប្រាស់រថយន្តស្ទូច៤គ្រឿងត្រឹមម៉ោង១និង៥០ទើបជួយសង្រ្គោះជនរងសង្រោ្គះចេញពីការកៀបជាប់និងរថយន្តបាននិងបញ្ជូនទៅមន្ទីរពេទ្យ៕

មតិយោបល់